khmer eng
  • ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញដឹកនាំសមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការជួសជុលផ្លូវក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    ដោយពិនិត្យឃើញស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើរ និងឆ្លើយតបនឹងសំណូមពររបស់គណៈកម្មាធិការ​ អាចារ្យវត្ត​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ និងរដ្ឋបាលឃុំសែនដី នាវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញដឹកនាំសមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពក្រុមការងារបច្ចេកទេសគ្រឿងចក្រកំពុងជួសជុលផ្លូវមួយខ្សែប្រវែង៧,០០០ម៉ែត្រ តភ្ជាប់ពីភូមិវាលវង់ ភូមិស្រះស្រង់ ភូមិត្រពាំងកែស ភូមិត្រពាំងដំរី និងភូមិព្រៃស្យា ស្ថិតក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករ និងការដឹកជញ្ជូនកសិផលជាដើម។
    បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា